រសជាតិថ្មី ឈ្ងុយឆ្ងាញ់ ពីផាកកាហ្វេ អោយតែដឹងរសជាតិបែបកូរ៉េៗ ដឹងតែឆ្ងាញ់ហើយ តែនេះឆ្ងាញ់របស់គេមែន!! មីគោក និង បាយមាន់អាំងបែបកូរ៉េ

ចំណីអាហារគឺជារឿងសំខាន់មួយក្នុងជីវិតប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ការពិសាអាហារដែលឆ្ងាញ់និងល្អចំពោះសុខភាព គឺជារឿងដែលរឹតតែសំខាន់ពិសេសក្នុងកាលៈទេសៈដែលសកលកំពុងជួបវិបត្តិនៃជំងឺផ្លូវដង្ហើមថ្មីនេះ។ ទោះបីក្នុងជាយ៉ាងណាក៏ដោយភោជនីយដ្ឋានផាកកាហ្វេនៅតែបន្តនាំយកនូវអាហារថ្មី រសជាតិថ្មី សម្រាប់អតិថិជនថែមទៀតផង។ ដោយឡែកសម្រាប់ខែថ្មីនេះនៅគ្រប់សាខាភោជនីយដ្ឋានផាកកាហ្វេបានដាក់លក់មុខអាហារថ្មីៗផង។ នោះគឺ មីគោក នឹង បាយមាន់អាំងបែបកូរ៉េ ដែលត្រូវបានសម្រិតសម្រាំងចម្អិនដោយយកចិត្តទុកដាក់ដោយចុងភៅដែលមានជំនាញនិងបទពិសោធច្រើនឆ្នាំរបស់ផាកកាហ្វេផ្ទាល់។ គួរបញ្ជាក់ថា មីគោក នឹង បាយមាន់អាំងបែបកូរ៉េ ជាអាហារថ្មីប្រចាំខែរបស់ផាកកាហ្វេមួយដែលមានទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើន។មីគោក នឹង បាយមាន់អាំងបែបកូរ៉េ ត្រូវបានដាក់លក់នៅគ្រប់សាខាផាកកាហ្វេ លើកលែងក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ អតិថិជន នឹងកាន់តែចំណេញថែមទៀតសម្រាបទទួលទានជាឈុតតែម្តងដោយក្នុងឈុតនីមួយៗរួមមាន៖ ឈុតមីគោកមាន់អាំងបែបកូរ៉េ មាន៖ មីគោកមាន់អាំងបែបកូរ៉េ ១ចាន, គាវចៀនសាច់ជ្រូក ២ដុំ ១ចាន, កាហ្វេភ្នំពេញទឹកដោះគោ (ទឹកកក/ក្តៅ) (ទំហំតូច) ១កែវ ឬ…

Pizza Hut ប្រកាសបើកដំណើរការ FLAGSHIP STORE នៅខែ វិច្ឆិកា ដើម្បីស្វាគមន៍ពិធីបុណ្យអុំទូក ខាងមុខ ក្នុងសង្កាត់បឹងកេងកង

ដោយមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការរំពឹងទុក សំរាប់ម៉ាកយីហោដ៏ល្បីល្បាញ លំដាប់ថ្នាក់លេខ 1 របស់សហរដ្ឋអាមេរិកមួយនេះ បន្ទាប់ពីបានបើកដំណើរការ សាខាទី1 និង ទី2 ដ៏ជោគជ័យនៅសង្កាត់ទួលទំពួង ក៏ដូចជា សង្កាត់វត្តភ្នំ  កាលពីខែសីហា និង ខែកញ្ញា 2021 កន្លងមកនេះ។ ក្រុមហ៊ុន Pizza Hut Cambodia បានឱ្យដឹងថា សាខា Pizza Hut ទី3 ដែលជា FLAGSHIP STORE នឹងត្រូវដាក់ឱ្យដំណើរការ សាកល្បង នៅក្នុងខែវិច្ឆិកា​​ខាងមុខ នៅក្នុងសង្កាត់បឹងកេងកង ដើម្បីឆ្លើយតបទៅការគាំទ្ររបស់អតិថិជន ក៏ដូចជាការផ្តល់ភាពងារស្រួលជួនអតិថិជនដែលរស់នៅតំបន់បឹងកេងកងផងដែរ។…

ពិធីបើកសម្ពោធជាផ្លូវការណ៌សម្រាប់ផាកកាហ្វេ សាខាកាល់ម៉ែត នាព្រឹកមិញនេះ គឺថ្ងៃទី ១៦ ខែកញ្ញា 2021

ភ្នំពេញ៖ នាព្រឹកមិញនេះ ថ្ងៃទី១៦ ខែកញ្ញា ២០២១ ក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមាន ភោជនីយដ្ឋាន ផាក កាហ្វេ ជាបុត្រសម្ព័ន្ធ គឺបានប្រកាសបើកដំណើរជាផ្លូវការណ៌ ផាកកាហ្វេ សាខាកាល់ម៉ែត្រក្នុងតំបន់កាល់ម៉ែតដែលមានទីតាំងជាប់សណ្ឋានគារភ្នំពេញ។ ជាមួយការបំរើជូនអតិថិជននូវអាហារសុខភាព ប្រកបដោយរសជាតិយ៉ាងឈ្ងុយឆ្ងាញ់ មានច្រើនជម្រើស កាហ្វេ ភេសជ្ជៈ ទឹកផ្លែឈើស្រស់ៗ ប្រើគ្រឿងផ្សំធម្មជាតិល្អៗ ស្រស់ៗ ជាផលិតផលក្នុងស្រុក ការផលិត និង រៀបចំបំរើអតិថិជនប្រកាន់ភ្ជាប់នូវអនាម័យយ៉ាងខ្ជាប់ខ្ជួន ជាមួយបរិយាកាសហាងមានផាសុខ ភាព ការរៀបចំបែបទំនើប នៅ ផាកកាហ្វេ សាខាកាល់ម៉ែត្រ។ បើតាមការបញ្ជាក់របស់លោក ហេង សេងលី ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន យូណាយធីត…