សប្បុរសជន និង ក្រុមហ៊ុន ខ្មែរជួយខ្មែរក្នុងគ្រាមានអាសន្ន

ដោយសារអាកាសធាតុបានប្រែប្រួលយ៉ាងខ្លាំងនាពេលបច្ចុប្បន្នបណ្តាលអោយប្រទេសកម្ពុជាយើងបានទទួលរង់ ឥទ្ធិពលភ្លៀងធំៗជាបន្តបន្ទាប់ដែលបណ្តាលអោយមានទឹកជំនន់បានវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅដល់បណ្តាលខេត្តនានា និងតំបន់មួយចំនួនធំក្នុងក្រុងភ្នំពេញផងដែរ ជាពិសេសនៅក្នុងខណ្ឌដង្កោរតែម្តង។ ដោយសារតែមានជនលិចដោយទឹកជាបន្តបន្ទាប់បណ្តាលអោយមានការខូចខាត បាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនយើងមួយចំនួនធំផងដែរ។ ទន្ទឹមនឹងប្រជាជនកម្ពុជាកំពុងរង់ការខ្វះខាត់យ៉ាងខ្លាំង និងត្រូវការយ៉ាងខ្លាំងនូវស្បៀងអាហារ សំភារៈប្រើប្រាស់ដែលចាំបាច់ ក្នុងកាលៈទេសៈនេះ។ ស្របពេលដែលប្រជាជនមានការខ្វះខាត់យើងសង្កេតឃើញមានសប្បុរសជន និងក្រុមហ៊ុនមួយចំនួនបានចេញមុខជួយជាច្រើនផងដែរ ក្នុងក៏មានភោជនីយដ្ឋានផាកកាហ្វេផងដែលបាននាំជាភេសជ្ជៈជាកាហ្វេភ្នំពេញទៅចែកជូនអោយប្រជាជន និងបងប្អូនកំលាំងជួយសង្រ្គោះជួរមុខដែលបានចុះជួយប្រជាជនក្នុងតំបន់ដែលជនលិច។

Covid 19 គឺជាវិញ្ញាសារដ៏ល្អសម្រាប់អោយសហគ្រិន បត់បែនតាមកាលៈទេសៈជាក់ស្តែង

​បច្ចុប្បន្នសេវាដឹកជញ្ជូនម្ហូបអាហាររបស់ភោជនីយដ្ឋាន និងទាំងក្រុមហ៊ុនដែលផ្តល់ជូនសេវាដឹកជញ្ជូនម្ហូបអាហារអោយតាមភោជនីយដ្ឋាននានាគឺមានការកើនឡើងជាលំដាប់ទាំងក្រុមហ៊ុនដែលនៅក្នុងស្រុក និងក្រុមហ៊ុនបរទេសផងដែរ ដោយមានការប្រកួតប្រជែកគ្នាទាំងតម្លៃជើងផ្សារក្នុងការដឹកជញ្ជូន ប្រម៉ូសិនផ្តល់ជូនអតិថិជនផងដែរ។ បើក្រឡែកមកមើលលើវិស័យម្ហូបអាហារវិញនៅបណ្តាលភោជនីយដ្ឋានតូច ធំ ឬកណ្តាលក្នុងប្រទេសកម្ពុជាយើងវិញក៏មានដាក់បន្ថែមហើយក៏បានខិតខំពង្រឹងសេវាកម្មដឹកជញ្ជូនម្ហូបអាហាររបស់ខ្លួនអោយកាន់តែប្រហើរជាបន្តបន្ទាប់ ជាមួយការផ្តល់ជូននូវសេវាកម្មរហ័សទាន់ចិត្ត ដោយផ្អែកលើតំរូវការជាក់ស្តែកពីអតិថិជន ដោយពិសេសនៅក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះនូវវិបត្តិដោយសារជំងឺ Covid19 តែម្តង ប្រជាជនគឺហាមមិនអោយចេញក្រៅផ្ទះ បើសិនគ្មានការអ្វីដែលចាំបាច់ ក្នុងគោលបំណង់ការពារ និងចូលរួមទប់ស្កាត់នៃការរីករាលដាលជំងឺនេះផងដែរ។ អាជីវកម្មដែលអាចឈរជើងបានដូចធម្មតាក្នុងខណៈពេលដែលជួបវិបត្តិនេះគឺមានតែវិស័យម្ហូបអាហារតែប៉ុណ្ណោះជាមួយការបន្ថែមនូវសេវាកម្មដឹកជូនដល់ទីតាំងរបស់អតិថិជនតែម្តងជាមួយការដាក់ចេញនូវគោលការសំខាន់ៗ ដើម្បីរក្សាអនាម័យម្ហូបអាហារដែលអតិថិជនកម្ម៉ង ការវេចខ្ចប់ បុគ្គលិកដឹកជញ្ជូនទៅដល់អតិថិជន ការទូរទាត់ប្រាក់ជាមួយអតិថជនផង។ បើតាមការសង្កេតរបស់ឃើញរបស់ក្រុមការងារ KhmerNoted ផ្ទាល់យើងឃើញភោជនីយដ្ឋានផាកកាហ្វេមួយមានភាពបត់បែនខ្ពស់ពីមុន Covid19 និងក្រោយ Covid19 មានការពង្រឹង និងពង្រឹកផ្នែកសេវាកម្មដឹកជញ្ជូនអាហារទៅដល់ទីកន្លែងរបស់អតិថិជនបានឆាប់រហ័សដែលគួរអោយកត់សំគាល់។

ផាកកាហ្វេតែងតែយកចិត្តទុកដល់ក្រុមការងារជួរមុខក្នុងសហគមន៍​

ស្ថានភាពជំងឺកូវីដ១៩ នៅតែជាបញ្ហាគួរឲ្យបារម្ភ ដែលយើងទាំងអស់គ្នាមិនអាចមើលស្រាលបាននោះទេ ពីព្រោះនៅទូទាំងពិភពលោកពុំទាន់មានថ្នាំព្យាបាលឡើយ។ ក្រឡែកមើលក្នុងប្រទេសកម្ពុជាយើងវិញ ថ្វីត្បិតស្ថានភាពហាក់មានភាពប្រសើរជាងមុនដោយអ្នកឆ្លងប្រចាំថ្ងៃមានចំនួនតិច ហើយអ្នកជាសះស្បើយមានការកើនឡើងច្រើន ប្រមុខរាជរដ្ឋាភិបាលនៅតែបន្តទទូចអោយប្រជាជនមិនត្រូវធ្វេសប្រហែស ឬមើលស្រាលឡើយ។ ដើម្បីជាការចូលរួមលើកទឹកចិត្តដល់ក្រុមការងារជួរមុខ ដែលកំពុងប្រយុទ្ធនឹងជំងឺបង្កដោយវីរុសកូវីដ១៩ ក្រុមការងារ ផាក កាហ្វេ បានមានចូលរួមរៀបចំម្ហូបចំនួន ១០០០ ប្រអប់ ដែលមានតម្លៃប្រមាណ ៤០០០ ដុល្លារអាមេរិច ជូនលោកគ្រូអ្នក គ្រូពេទ្យជួរមុខដែលកំពុងប្រយុទ្ធនឹង កូវីដ១៩ នៅមន្ទីរមិត្តភាពខ្មែរ សូវៀត។ ថ្មីៗនេះផងដែរ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាល រាជរដ្ឋាភិបាលបានចេញយុទ្ធនាការហាមឃាត់ប្រជាជនមិនឲ្យធ្វើដំណើរទៅលេងស្រុកកំណើត។ ក្រុមការងារ ផាក កាហ្វេ ក៏បានរៀបចំកាហ្វេ និងអាហារមួយចំនួន យកទៅជូនពួកគាត់នៅតាមគោលដៅមួយចំនួន ដើម្បីជាការលើកទឹកចិត្តដល់ក្រុមការងារជួរមុខ…