សម្ពោធជាផ្លូវការណ៍ ភីហ្សាហាត់កម្ពុជាសាខាចំបង បើកបម្រើសេវាកម្មជូនដល់អតិថិជន នូវរសជាតិភីហ្សាលំដាប់ពិភពលោក

(ភ្នំពេញ)៖ ក្រុមហ៊ុនភីហ្សាអន្តរជាតិ គឺជាម៉ាកសញ្ញាលំដាប់ពិភពលោក មានហាងច្រើនជាង១៨,០០០កន្លែង នៅជាង១០០ប្រទេស។ ក្រុមហ៊ុនភីហ្សាហាត់កម្ពុជា គឺជាទីផ្សារទី១១០ ដែលផ្តល់រសជាតិភីហ្សាលំដាប់ពិភពលោក ដល់ប្រជាជនកម្ពុជា ជាមួយនឹងបទពិសោធន៍នៃការទទួលទាន តាមបែបទាន់សម័យ។ ហាងភីហ្សាហាត់កម្ពុជា បានប្រារព្ធពិធីសម្ពោធសាខាចំបងរបស់ខ្លួនជាផ្លូវការ ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងតំបន់មានប្រជាជនរស់នៅច្រើន និងការប្រកបអាជីវកម្ម ជាច្រើន បន្ទាប់ពីបានបើកសាខាទី១ ជិតផ្សាររុស្សី (ផ្សារទួលទំពូង) នៅក្នុងខែសីហា ឆ្នាំ២០២១ ព្រមទាំងបើកដំណើការសាខាទី២ កាល់ម៉ែត្រនៅខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។ លោក ហេង សេងលី បានថ្លែងថា «យើងជឿជាក់ថាភីហ្សាហាត់ នឹងក្លាយជាម៉ាកសញ្ញាដែលជាជម្រើសសម្រាប់ប្រជាជនកម្ពុជា ហើយយើងមានបំណងផ្សព្វផ្សាយ អំពីបទពិសោធន៍ដ៏ទាន់សម័យនេះ តាមរយៈផ្តល់នូវរសជាតិលំដាប់ពិភពលោក ទៅកាន់គ្រប់អតិថិជនក្នុងតម្លៃសមរម្យ…

Phnom Penh 8th Nov 2021: Pizza Hut បើកដំណើរការ FLAGSHIP STORE នៅថ្ងៃទី8 ខែវិច្ឆិកានេះ ដើម្បីស្វាគមន៍ពិធីបុណ្យអុំទូក ខាងមុខ ក្នុងសង្កាត់បឹងកេងកង

ក្រុមហ៊ុន Pizza Hut Cambodia បានបើកដំណើរការសាកល្បង សាខា Pizza Hut ទី3 ដែលជា FLAGSHIP STORE  នៅថ្ងៃទី8 ខែវិច្ឆិកា  នៅក្នុងសង្កាត់បឹងកេងកង ដើម្បីឆ្លើយតបទៅការគាំទ្ររបស់អតិថិជន ក៏ដូចជាការផ្តល់ភាពងារស្រួលជូនអតិថិជនដែលរស់នៅតំបន់បឹងកេងកង បន្ទាប់ពីបានបើកដំណើរការ សាខាទី1 និង ទី2 ថ្មីៗនេះនៅសង្កាត់ទួលទំពូង ក៏ដូចជា សង្កាត់វត្តភ្នំ  កាលពីខែសីហា និង ខែកញ្ញា 2021 កន្លងមកនេះ ដ៏ជោគជ័យ និង ដោយមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការរំពឹងទុក សំរាប់ម៉ាកយីហោដ៏ល្បីល្បាញ លំដាប់ថ្នាក់លេខ 1…

Phnom Penh 05th November, 2021: ផាកកាហ្វេជ្រោយចង្វាដែលជាសាខាលក់សិទ្ធិអាជីវកម្មបន្តពីក្រុមហ៊ុនផាកកាហ្វេជាសាខាថ្មី១ទៀត បានបើកដំណើរបំរើជូនអតិថិជនជាផ្លូវការណ៌កាលពីម្សិលមិញនេះ ក្នុងតំបន់ជ្រោយចង្វា ស្ថិតនៅលើផ្លូវ OCIC ក្នុង Sakura Avenue

នាល្ងាចម្សិលមិញនេះ ថ្ងៃទី០៥ ខែវិច្ឆិកា ២០២១ ក្រុមហ៊ុន យូណាយធីត ហ្វូត គ្រុប ដែលមានភោជនីយដ្ឋាន ផាកកាហ្វេ ជាបុត្រសម្ព័ន្ធ គឺបានប្រកាសបើកសម្ពោធជាផ្លូវការណ៌ “ផាកកាហ្វេសាខាជ្រោយចង្វា” ដែលជាសាខាលក់សិទ្ធិអាជីវកម្មបន្តពីក្រុមហ៊ុនផាកកាហ្វេជាសាខាថ្មី១ទៀត ដែលមានទីតាំងស្ថិ​តនៅក្នុងតំបន់ជ្រោយចង្វា ត្រើយខាងកើត ស្ថិតនៅលើផ្លូវ OCIC ក្នុង Sakura Avenue ។ បើតាមការបញ្ជាក់របស់លោក ហេង សេងលី ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមានភោជនីយដ្ឋាន ផាកកាហ្វេ ជាបុត្រសម្ព័ន្ធ បានអោយដឹងថាចំពោះ ភោជនីយផាកកាហ្វេ គឺបានបើកបំរើជូនអតិថិជនតាំងពីឆ្នាំ២០០៤ដែលមានបទពិសោធន៌បំរើជូនអតិថិជននូវអាហារសុខភាពគ្មានជាតិប៊ីចេង ព្រមទាំង…