ដោយមានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់លើសពីការរំពឹងទុក សំរាប់ម៉ាកយីហោដ៏ល្បីល្បាញ លំដាប់ថ្នាក់លេខ 1 របស់សហរដ្ឋអាមេរិកមួយនេះ បន្ទាប់ពីបានបើកដំណើរការ សាខាទី1 និង ទី2 ដ៏ជោគជ័យនៅសង្កាត់ទួលទំពួង ក៏ដូចជា សង្កាត់វត្តភ្នំ  កាលពីខែសីហា និង ខែកញ្ញា 2021 កន្លងមកនេះ។ ក្រុមហ៊ុន Pizza Hut Cambodia បានឱ្យដឹងថា សាខា Pizza Hut ទី3 ដែលជា FLAGSHIP STORE នឹងត្រូវដាក់ឱ្យដំណើរការ សាកល្បង នៅក្នុងខែវិច្ឆិកា​​ខាងមុខ នៅក្នុងសង្កាត់បឹងកេងកង ដើម្បីឆ្លើយតបទៅការគាំទ្ររបស់អតិថិជន ក៏ដូចជាការផ្តល់ភាពងារស្រួលជួនអតិថិជនដែលរស់នៅតំបន់បឹងកេងកងផងដែរ។ 
លោក ហេង សេងលី អគ្គនាយកប្រតិបត្តិរបស់ UFG បានឱ្យដឹងថា ការបើកដំណើរការទី៣ នៅពេលឆាប់ៗខាងមុខនេះ គឺជាការពង្រីកវិសាលភាពសេវាកម្មបន្ថែម ទៅលើតំបន់ដែលមានស្រាប់ដូចជា តំបន់ទួលទំពូង និង តំបន់កាល់ម៉ែតដើម្បីពង្រីកខ្លូនឱ្យកាន់តែជិតអតិថិជនគោលដៅរបស់យើង ហើយបង្កើនភាពងាយស្រួល ដល់អតិថិជនដើម្បីទទួលបានអាហាររបស់យើងឲ្យស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន នឹងដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការនិយមប្រើប្រាស់និងទទួលទានអាហារ “ម៉ាករបស់សហរដ្ឋអាមេរិក ជាងម៉ាកយីហោរបស់ហើយប្រទេសជិតខាង” ដោយផ្នត់គំនិតរបស់ប្រជាជនគាត់យល់ឃើញថាម៉ាក់ ឬក៏ផលិតផលរបស់សហរដ្ឋអាមេរ ក មានគុណភាពនិងស្តង់ដាល្អជាងឬខ្ពស់ជាងម៉ាកយីហោនៅប្រទេសជិតខាង។
លោក ហេង សេងលី បានឲ្យដឹងបន្ថែមទៀតថា ជាមួយវត្តមានសាខាទាំងបីដំបូងនៅកម្ពុជានេះ ក្រុមហ៊ុនបានបង្កើតការងារប្រហែលជា 100 កន្លែងជូនយុវជនយុវតីកម្ពុជារបស់យើង ជាមួយប្រាក់ខែដ៏ល្អ និងក៏ជាផ្នែកមួយនៃការចូលរួមជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការបង្កើតការងារនិងការបណ្ដុះបណ្ដាលជំនាញផ្នែកបដិសណ្ឋារកិច្ចជាមួយស្តង់ដាកម្រិតអន្តរជាតិ ជូនប្រជាពលរដ្ឋកម្ពុជារបស់យើង ដើម្បីអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ក្នុងវិស័យ ម្ហូបអាហារ ក៏ដូចជាវិស័យទេសចរណ៍ទាំងមូល។
 
គួរបញ្ជាក់ផងដែរថា ការពង្រីកវិសាលភាពសេវាកម្មរួមមាន ទាំងសេវាកម្ម ញុំាក្នុងហាង ខ្ចប់ទៅផ្ទះ និងសេវាកម្ម ដឹកជញ្ជូន ដល់ទីកន្លែងតាមរយៈលេខទូរស័ព្ទ 023​ 890 890 ក៏ដូច Pizza Hut Digital Store របស់យើង គឺ Pizza Hut App Kh, website www.pizzahut.com.kh