ដំណើររឿងរបស់ពួកយើង

ក្នុងគោលបំណងផ្តល់ជូនការពិសាអាហារសុខភាពឈ្ងុយឆ្ងាញ់ក្នុងបរិយាកាសរំភើបកម្រិតពិភពលោកជូនប្រជាជនក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន យូណាយធីដ ហ៊្វូដ ខុមភេនី (យូ អេហ្វ ស៊ី) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០។ យូ អេហ្វ ស៊ី គឺជាក្រុមហ៊ុនបែបផ្តត់ផ្គង់អាហារ ត្រូវបានគ្រប់គ្រងដោយភាគហ៊ុនធំដោយ V-Trust Group Singapore និង EMIA Investments Cambodia ។ យូ អេហ្វ ស៊ី គឺជាម្ចាស់ម៉ាក ភោជនីយដ្ឋាន ផាក កាហ្វេ ដែលជាភោជនីយដ្ឋានប្រ៊ែនក្នុងស្រុកនាំមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ ២០០៤។ នៅឆ្នាំ២០២០ ភោជនីយដ្ឋាន ផាក កាហ្វេ មានសាខា ១៥ ទូទាំងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ។