យូណាយធីដ ហ៊្វូដ សូមស្វាគមន៍

ក្នុងគោលបំណងផ្តល់ជូនការពិសាអាហារសុខភាពឈ្ងុយឆ្ងាញ់ក្នុងបរិយាកាសរំភើបកម្រិតពិភពលោកជូនប្រជាជនក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន យូណាយធីដ ហ៊្វូដ ខុមភេនី (យូ អេហ្វ ស៊ី) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០។ យូ អេហ្វ ស៊ី គឺជាក្រុមហ៊ុនបែបផ្តត់ផ្គង់អាហារ ត្រូវបានគ្រប់គ្រងដោយភាគហ៊ុនធំដោយ V-Trust Group Singapore និង EMIA Investments Cambodia ។ យូ អេហ្វ ស៊ី គឺជាម្ចាស់ម៉ាក ភោជនីយដ្ឋាន ផាក កាហ្វេ ដែលជាភោជនីយដ្ឋានប្រ៊ែនក្នុងស្រុកនាំមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ ២០០៤។ នៅឆ្នាំ២០២០ ភោជនីយដ្ឋាន ផាក កាហ្វេ មានសាខា ១៥ ទូទាំងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ។

ភោជនីយដ្ឋានផាក កាហ្វេ

ភោជនីយដ្ឋាន ផាក កាហ្វេ ត្រូវបានបង្កើតឡើងដោយការតាំងចិត្តខ្ពស់ ការខិតខំប្រឹងប្រែង ភាពបើកចំហចិត្ត និងចំណង់ ជាមួយទិសដៅច្បាស់លាស់គឺ ក្លាយខ្លួនទៅជាភោជនីដ្ឋានខ្សែសង្វាក់អាហារគុយទាវ និងកាហ្វេលំដាប់ទី១ ក្នុងព្រះរាជាណាចក្រកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៤ដោយសហគ្រិនខ្មែរមួយក្រុម ផាក កាហ្វេគឺជាភោជនីដ្ឋានទី១ ក្នុងព្រះរាជាណាចក្រកម្ពុជាដែលបម្រើអាហារគ្មានប៊ីចេងសម្រាប់គ្រប់មុខម្ហូប ទទួលយកឥទ្ធិពលពីរបៀបចម្អិនអាហារប្រពៃណីខ្មែរ អតិថិជនគោលដៅជាប្រជាជនមានចំណូលមធ្យមនិងខ្ពស់។ ផាក កាហ្វេមានគោលបំណងលើកស្ទួយផ្សព្វផ្សាយអាហារប្រពៃណីខ្មែរ និងអាហារសុខភាពជូនអតិថិជន។

ព័ត៌មាន

Park Cafe៖ សេវាកម្មដឹកជូនដល់ទីកន្លែងថ្មី ដែលធានាត្រឹមតែ ៣០នាទីដល់ទីតាំងអតិថិជន លើសត្រឹមតែ១នាទីជូនFREE
ថ្មីៗនេះនៅលើទំព័របណ្តាយសង្គម Facebook ផ្លូវការរបស់ Park Café យើងសង្កេតឃើញថាយីហក្នុងស្រុកមួយនេះបានដាក់អោយដំណើរការសេវាកម្មដឹកជូនថ្មីមួយទៀត បន្ថែមពីសេវាកម្មដែលកំពុងដាក់បំរើជូនអតិថិជន គឺសេវាកម្មដឹកជូនដល់ទីកន្លែងត្រឹមតែ30នាទី “30minute Guarantee” ដែលមានន័យថា Park Cafe ធានាដឹកអាហារ ភេសជ្ជៈជូនអតិថិជនក្នុងរយៈពេលត្រឹមតែ ៣០នាទី
Grand Opening New Renovation Park Cafe Santhormuk Outlet
ពិធីសម្ពោធ ផាកកាហ្វេសាខាសន្ធរមុខក្រោយកែច្នៃថ្មី
ផាកកាហ្វេបានរៀបចំពិធីបើកសម្ពោធដ៏ធំមួយ បន្ទាប់ពីការជួសជុលកែលម្អហាងរបស់ពួកគេនៅសាខា សន្ធរមុខ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់អ្នកចូលរួមនិងភ្ញៀវកិត្តិយសជាច្រើនមកពីស្ថាប័នធំៗមួយចំនួនផងដែរ។
Park Cafe Seeks To Open 100 Outlets By 2025
ផាកកាហ្វេ នឹងបើកហាងចំនួន ១០០ នៅឆ្នាំ ២០២៥
ភោជនីយដ្ឋានក្នុងស្រុក ផាក កាហ្វេ បង្ហាញពីមហិច្ឆិតាផែនការអាជីវកម្មរបស់ខ្លួនក្នុងការបើកហាងសរុបចំនួន ១០០ កន្លែងទូទាំងប្រទេសនៅឆ្នាំ ២០២៥ ។
Park Café To Invest In Own Local Brew
ផាកកាហ្វេ វិនិយោគក្រុមហ៊ុនក្នុងស្រុកផ្ទាល់ខ្លួន
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយកាលពីម្សិលមិញថា ក្រុមហ៊ុនម្ហូបអាហារនិងភេសជ្ជៈក្នុងស្រុកផាកកាហ្វេ នឹងបង្កើតចម្ការកាហ្វេមួយនៅក្នុងខេត្តមណ្ឌលគីរីដើម្បីផលិតកាហ្វេសម្រាប់ភោជនីយដ្ឋានផ្ទាល់ខ្លួននិងជួយកាត់បន្ថយការពឹងផ្អែកលើផលិតផលដែលនាំចូល។