ភ្នំពេញថ្ងៃទី១២ មិនា ២០២២ : ផាកកាហ្វេហ្គេ្រនភ្នំពេញដែលជាសាខាលក់សិទ្ធិអាជីវកម្មបន្តពីក្រុមហ៊ុនផាកកាហ្វេជាសាខាថ្មី១ទៀត បានបើកដំណើរបំរើជូនអតិថិជនជាផ្លូវការណ៌កាលពីព្រឹកមិញនេះ ក្នុងតំបន់ហ្គេ្រនភ្នំពេញ ស្ថិតនៅលើផ្លូវ៣០៧ ក្រសួងដែនដី នគររូបនីយកម្ម និង សំណង់

នាព្រឹកម្សិលមិញនេះ ថ្ងៃទី១២ ខែមិនា ២០២២ ក្រុមហ៊ុន យូណាយធីត ហ្វូត គ្រុប ដែលមានភោជនីយដ្ឋាន ផាកកាហ្វេ ជាបុត្រសម្ព័ន្ធ គឺបានប្រកាសបើកសម្ពោធជាផ្លូវការណ៌ “ផាកកាហ្វេសាខាហ្គេ្រនភ្នំពេញ” ដែលជាសាខាលក់សិទ្ធិអាជីវកម្មបន្តពីក្រុមហ៊ុនផាកកាហ្វេជាសាខាថ្មី១ទៀត ដែលមានទីតាំងស្ថិ​តនៅក្នុងតំបន់ហ្គេនភ្នំពេញ ដែលជាតំបន់កំពុងអភិវឌ្ឍន៌ជាខ្លាំង មានទីតាំងនៅលើផ្លូវ ៣០៧ ទល់មុខក្រសួងដែនដី នគររូបនីយកម្ម នឹង សំណង់។

 បើតាមការបញ្ជាក់របស់លោក ហេង សេងលី ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលមានភោជនីយដ្ឋាន ផាកកាហ្វេ ជាបុត្រសម្ព័ន្ធ បានអោយដឹងថាចំពោះ ភោជនីយផាកកាហ្វេ គឺបានបើកបំរើជូនអតិថិជនតាំងពីឆ្នាំ២០០៤ ជាមួយបេសកម្មផ្សព្ធផ្សាយម្ហូបអាហារបែបខ្មែរជាមួយស្តងដាលំដាប់អន្តរជាតិប្រកបដោយបទពិសោធន៌បំរើជូនអតិថិជននូវអាហារសុខភាពគ្មានជាតិប៊ីចេងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ព្រមទាំងកាហ្វេជូនជា២ជម្រើស គឺឆុងបែបខ្មែរ និងអ៊ីតាលីហើយអ្វីដែលពិសេសគឺគ្រប់ភេសជ្ជៈនៅផាកកាហ្វេគឺប្រើទឹកឃ្មុំធម្មជាតិជំនួយស្ករ នឹង ប្រើទឹកដោះគោគ្មានជាតិខ្លាញ់ (Zero Fat Milk) ទឹកផ្លែឈើស្រស់ៗ ដែលផ្សំចេញពីផ្លែឈើធម្មជាតិស្រស់ៗ បន្លែស្រស់ៗ ដែលប្រភេទទឹកផ្លែឈើជំនួយសុខភាព (FARMACY DRINK) បន្ថែមពីលើអាហារ ភេសជ្ជៈសុខភាពនៅផាកកាហ្វេនាឆ្នាំ២០២២នេះ បានដាក់អោយប្រើប្រាស់នូវប្រេងអូលីវ (Olive Oil) ដែលជាប្រេងម្ហូបអាហារប្រភេទជាឆា បំពង ល្អបំផុតសម្រាប់សុខភាព ទាំងអស់នោះហើយដែលជាហេតុ ភោជនីយដ្ឋានផាកកាហ្វេគឺមានអតិថិជនយ៉ាងច្រើនទទួលស្គាល់ នឹងគាំទ្រ ពិសេសអ្នកដែលស្រលាញ់ នឹងគិតគូរដល់សុខភាពជាចំបង។

លោកបានបន្តទៀតថា ក្រុមហ៊ុនកំពុងតែរៀបចំបើកសាខាថ្មីៗចំនួន០4កន្លែងផ្សេងទៀតមានដូច៖ សាខាក្រុងកំពត, សាខានៅខេត្តបាត់ដំបង, សាខាកំពង់ស្ពឺ, សាខាផ្លូវ២០០៤(ម៉ៃដា) ដែលនឹងត្រូវបើកបំរើអតិថិជនក្នុងឆ្នាំ២០២២នេះ ក្រៅពីនេះដែលក្រុមហ៊ុនក៏កំពុងសិក្សានៅទីតាំងផ្សេងៗទៀតដែលដើម្បីពង្រឹងវិសាលភាពវិស័យអាហារ ភេសជ្ជៈសុខភាពខិតជិតដល់អតិថិជនដើម្បីបង្កើនភាពងាយស្រួល។ 
 
គួរបញ្ជាក់ផងដែរថាផាកកាហ្វេហ្គេនភ្នំពេញ គឺមានបំរើជូននូវអាហារ កាហ្វេ ភេសជ្ជៈ ទឹកផ្លែឈើស្រស់ៗ
·        សម្រាប់ជាអាហារពេលព្រឹក ថ្ងៃត្រង់ អាហារសម្រន់ពេលរសៀល និង ពេលល្ងាចមានបបរខកង្កែប។
·        ចំពោះសេវាកម្មគឺមានបំរើជូនអតិថិជនក្នុងហាងផ្ទាល់/ កុម្ម៉ងវេចខ្ចប់ទៅក្រៅ/ ដឹកជូនដល់ទីកន្លែងផងដែរ
·        លោកអ្នកអាចធ្វើការកុម្ម៉ង់ទុកជាមុន ឬដឹកជូនដល់ទីកន្លែងតាមរយៈលេខ៖ ០២៣ ៩៩០ ៩៩០ ឬ ទាញយកកម្មវិធី ផាក កាហ្វេ
លើទូរស័ព្ទដៃ៖ http://bit.ly/ParkCafeApp