(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ភីហ្សាហាត់ (PIZZA HUT) ដែលជាម៉ាករបស់សហរដ្ឋអាមេរិក ដែលមានដើមកំណើតតាំងពីឆ្នាំ១៩៥៨ មានជាង ១៩៧០០ហាង និង ១០៩ប្រទេស ជុំវិញពិភពលោក បានមកដល់ប្រទេសកម្ពុជាហើយ នៅតំបន់ផ្សារទួលទំពូង។

ហាងនេះមានការរចនាប្លែកភ្នែក ដំបូលបែបខ្មែរ ដែលមិនដែលមានហាងភីហ្សាណា ធ្លាប់មានពីមុនឡើយ។ ជាមួយភីហ្សាដែលមានរសជាតិឈ្ងុយឆ្ងាញ់ ម្សៅសំបកស្រស់ៗ មានស្តង់ដារ ចំណែកហាងរចនាជាដំបូលបែបខ្មែរប្លែកភ្នែក បរិយាកាសខាងក្នុងស្រស់ស្រាយ មានអនាម័យ សេវាកម្មល្អ បុគ្គលិករួសរាយរាក់ទាក់។

តាមការលើកឡើងរបស់លោក ហេង សេងលី នាយកប្រតិបត្តិ នៃក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប ដែលជាអ្នកទទួលសិទ្ធិអាជីវកម្មម៉ាកភីហ្សាហាត់ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា «នេះជាមោទនភាពជាខ្លាំងដែលបាននាំយកភីហ្សាម៉ាកលំដាប់ពិភពលោក ជូនប្រជាជនកម្ពុជាសំរាប់ទទួលទាន។ ហើយបេសកម្ម របស់ក្រុមហ៊ុនយូណាតធីត ហ្វូតគ្រុប គឺធ្វើឲ្យប្រជាជនកម្ពុជា ទទួលបាននូវភីហ្សាឈ្ងុយឆ្ងាញ់ ស្រស់ៗ មានគុណភាព អនាម័យតាមបែបស្តង់ដារ បង្កើតភាពស៉ីវីល័យជូនដល់ប្រជាជនកម្ពុជា ដែលមមាញឹកនឹងការងារ ដោយមិនចាំបាច់រវល់ជាមួយការចម្អិនអាហារនៅផ្ទះ»

គួរបញ្ជាក់ផងដែរថា ហាងរបស់ភីហ្សាហាត់ដំបូងគេបង្អស់ មានចំងាយពីផ្សារទួលទំពូងប្រហែល ២០០ម៉ែត្រ ដែលមានអសយដ្ឋានលេខ165 ផ្លូវ 156 សង្កាត់ទួលទំពួង1 ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទំនាក់ទំនងតាមរយៈទូរស័ព្ទ 023 890 890 ឬហ្វេសប៊ុក Pizza Hut Cambodia ឬដោនឡូតកម្មវិធី pizzahut kh ក្នុងទូរស័ព្ទដៃ Andriod ឬ IOS ដើម្បីទទួលបានភាពងាយស្រួលក្នុងការកម្ម៉ង់ និងទទួលបានប្រូម៉ូសិនពិសេសៗ៕